ឯកឧត្តម ខៀវ មុត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
នារព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៦ គឺ៖
១.របាយកាណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់ក្រុមប្រចាំនីតិកាលទី៤ព្រឹទ្ធសភា។ ២.គោលការណ៍ឯកភាពរបស់សម្តេចប្រធានព្រឹទ្ធសភាលើផែនការសកម្មភាពរបស់ក្រុមចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
៣.កំណត់កាលបរិច្ឆេទកម្មវិធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប)។
៤.ថវិការបស់ក្រុម និងការបែងចែកថវិកាសម្រាប់ឧបត្ថម្ភក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់។
៥.ប្រធានបទ និងឯកសារសម្រាប់ត្រៀមជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់។
៦.បញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន